ព័ត៌មាន និងព្រឹត្តិការណ៍ចុង​ក្រោយ
ចេញ​ផ្សាយ​ ១៤ សីហា ២០២៣ 7389

ការរៀបចំផែនការយុទ្ធសាស្រ្តសវនកម្មផ្ទៃក្នុងឆ្នាំ២០២៤-២០២៦

នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃចន្ទ ១៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៣ 7085

វគ្គបណ្ដុះបណ្ដាលស្តីពី “ការពង្រឹងសមត្ថភាពសវនកម្មបច្ចេកវិទ្យាព័ត៌មាន”

នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាសវនកម្មផ្ទៃក្នុង បានបើកវគ្គបណ្ដុះបណ្ដាលស្តីពី...
ចេញ​ផ្សាយ​ ២០ មិថុនា ២០២៣ 6706

សវនកម្មផ្ទៃក្នុងនៅវិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម ឆ្នាំ២០២៣

វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម៖ នៅថ្ងៃអង្គារ ៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ២០ មិថុនា ២០២៣ 7166

សវនកម្មផ្ទៃក្នុង នៅគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ឆ្នាំ២០២៣

គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ៖ នៅថ្ងៃអង្គារ ៣ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុង...
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២៣ 5044

សវនកម្មផ្ទៃក្នុងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបឆ្នាំ២០២៣

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោកស្រី...
ចេញ​ផ្សាយ​ ១៥ មិថុនា ២០២៣ 5307

សវនកម្មផ្ទៃក្នុងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២៣

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ១៤ មិថុនា ២០២៣ 5838

សវនកម្មផ្ទៃក្នុង នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ឆ្នាំ២០២៣

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង៖ នៅថ្ងៃពុធ ១១ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុង...
ចេញ​ផ្សាយ​ ១២ មិថុនា ២០២៣ 5217

សវនកម្មផ្ទៃក្នុងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ២០២៣

គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន៖ នៅថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ប្រតិភូសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក...
ចេញ​ផ្សាយ​ ០៩ មិថុនា ២០២៣ 6529

កិច្ចប្រជុំបិទការចុះធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការិយបរិច្ឆេទ២០២២

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ មានបើកកិច្ចប្រជុំបិទការចុះធ្វើសវនកម្ម លើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ១៨ ឧសភា ២០២៣ 5411

ប្រជុំពិភាក្សាលទ្ធផលចុះពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅ ៧ អង្គភាព

នាយកដ្ឋានសវនកម្មផ្ទៃក្នុង៖ នៅថ្ងៃព្រហស្បតិ៍ ១៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២៣ លោកស្រី ងិន សូនាថ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង...
ចេញ​ផ្សាយ​ ១៧ ឧសភា ២០២៣ 5672

ការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅនាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ

នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ៖ អនុវត្តតាមលិខិតបញ្ជាបេសកកម្មលេខ៤៦៥៥/១៣៣ កសក.សផក ចុះថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣...
ចេញ​ផ្សាយ​ ១៦ ឧសភា ២០២៣ 5541

ការពិនិត្យលើការអនុវត្តថវិកាចំណូល ចំណាយ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានផែនការ និងស្ថិតិ

អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានផែនការ និងស្ថិតិ៖ អនុវត្តតាមលិខិតបញ្ជាបេសកកម្មលេខ៤៦៥៥/១៣៣ កសក.សផក ចុះថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក...
អំពីនាយកដ្ឋាន

ច្បាប់ស្ដីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុម័តថ្ងៃទី៣ ខែមីនា ឆ្នាំ២០០០ ជំពូកទី៩ បាន​ចែង​​អំពីការបង្កើតសវនកម្មផ្ទៃក្នុង។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បង្កើត​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង តាម​រយៈ​អនុក្រឹត្យ​លេខ​១០៥ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០៥ និងបានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាមប្រកាសលេខ១១៦ ប្រក.កសក.ប ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៦ ស្ដីពី​ការរៀបចំ និងការប្រព្រឹត្ដទៅរបស់ការិយាល័យចំណុះនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ ប្រកាស​នេះ បានកំណត់នូវតួនាទី ភារកិច្ច សិទ្ធិ អំណាច និង​កាតព្វកិច្ច​របស់​នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង ជាពិសេសការអនុវត្តសវនកម្មផ្ទៃក្នុង​ដោយ​ឯករាជ្យ អនុលោមតាមស្តង់ដា និងក្រមសីលធម៌វិជ្ជាជីវៈសវនកម្ម​ផ្ទៃក្នុង​នៅក្នុងការពិនិត្យប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់សវនដ្ឋាន និងផ្ដល់នូវការធានាភាព​សមស្របលើសមិទ្ធកម្ម នៃកម្មវត្ថុតាមបណ្ដាផ្នែក អំពី​ប្រសិទ្ធភាព​​នៃកិច្ចប្រតិបត្តិការ ភាពទទួលខុសត្រូវលើ​រ​បាយការណ៍ហិរញ្ញវត្ថុ និងភាពសមស្របតាម​បណ្ដាច្បាប់ បទប្បញ្ញត្តិ គោលនយោបាយ នីតិវិធី និងការចាត់ចែង​ដែល​ត្រូវអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​។​

មកដល់បច្ចុប្បន្ន នាយកដ្ឋានសវនកម្មផ្ទៃក្នុងបានចុះធ្វើសវនកម្មលើអគ្គនាយកដ្ឋាន រដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ នាយកដ្ឋាន​ថ្នាក់​កណ្ដាល និងមន្ទីរកសិកម្មរាជធានី ខេត្ត ជាច្រើនក្រោមឱវាទក្រសួងទៅតាម​ផែនការ​​សវនកម្មផ្ទៃក្នុងប្រចាំឆ្នាំ និងតាមបញ្ជារបស់រដ្ឋមន្រ្តី។ ការធ្វើសវនកម្មបានផ្ដល់អនុសាសន៍ប្រកបដោយ​តម្លៃ​បន្ថែម ដើម្បីជួយកែលម្អដល់ដំណើរប្រតិបត្តិការរបស់សវនដ្ឋាន។

នាយកដ្ឋានសវនកម្មផ្ទៃក្នុងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានការិយាល័យចំណុះចំនួន៥ ៖
             ១- ការិយាល័យរដ្ឋបាល និងបុគ្គលិក
             ២- ការិយាល័យសវនកម្មទី១
             ៣- ការិយាល័យសវនកម្មទី២
             ៤- ការិយាល័យសវនកម្មទី៣
             ៥- ការិយាល័យសវនកម្មទី៤

ចក្ខុវិស័យ

ជាសវនកម្មផ្ទៃក្នុងអាជីពដែលមានសមត្ថភាពផ្ដល់សេវាសវនកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល​ ដែល​​អាចធានាជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  នូវរាល់ប្រតិបត្តិការប្រកបដោយតម្លាភាព​  ​​គណនេយ្យ​ភាព​ និរន្តរភាព និងធ្វើឲ្យក្រសួងសម្រេចបាននូវសមិទ្ធកម្មខ្ពស់។

បេសកកម្ម

  • ផ្តល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  នូវសេវាកម្មសវនកម្មមួយស្របតាមស្តង់ដារ ក្រមសីល​ធម៌​ វិជ្ជាជីវៈសវនកម្មផ្ទៃក្នុង និងអនុសាសន៍បន្ថែមតម្លៃដល់សវនដ្ឋាន
  • ជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យសម្រេចគោលបំណងរបស់ខ្លួន​តាមរយៈការផ្ដល់នូវការ​​ធានា​សមស្របមួយទាក់ទងនឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃប្រតិបត្តិការ ការផ្ដល់ព័ត៌មានទាន់ពេលវេលា របាយការណ៍ហិរញ្ញវត្ថុដែលជឿទុកចិត្តបាន និងអនុលោមភាពទៅនឹងច្បាប់ និងបទដ្ឋានគតិយុត្តនានា
  • លើកកម្ពស់ស្មារតីអំពីការគ្រប់គ្រងផ្ទៃក្នុង បញ្ចេញគំនិតថ្មីៗ សុច្ចរិតភាព សត្យានុម័ត  និងក្រមសីលធម៌ក្នុង​ចំណោមថ្នាក់ដឹកនាំ និងមន្រ្តី  និងធានាឲ្យមានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងគ្រប់គ្រាន់  បានប្រើប្រាស់ សង្គតិភាព និងបច្ចុប្បន្នភាព
  • ជួយថ្នាក់ដឹកនាំក្នុងការកាត់បន្ថយហានិភ័យ ពេលវេលា ថ្លៃដើម និងបង្កើនទិន្នផលប្រកបដោយគុណភាព។

មុខងារ និងការទទួលខុសត្រូវ

នាយកដ្ឋានសវនកម្មផ្ទៃក្នុង ជាអង្គភាពមួយចំណុះឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានភារកិច្ច ដូចខាងក្រោម ៖

១. រៀបចំផែនការសកម្មភាពសវនកម្មប្រចាំឆ្នាំ ដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ និងសម្រេច។

២. ពិនិត្យឡើងវិញលើមុខងារ សកម្មភាពកិច្ចប្រតិបត្ដិការ និងកម្មវិធីរបស់អង្គភាពក្នុងការិយបរិច្ឆេទសមស្រប របស់ថ្នាក់ដឹកនាំ ក្នុង​ការអនុវត្ដ​ឱ្យ​បាន​ត្រឹម​ត្រូវ​លើការបង្កើតផែនការ ការតំរង់ទិសការចាត់ចែង និងការ ត្រួតពិនិត្យ ដោយផ្អែកតាមគោលការណ៍ណែនាំ គោលនយោបាយ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​ឱ្យបាន ត្រឹមត្រូវតាមគោលដៅរបស់អង្គភាព។

៣. កំណត់នូវភាពសមស្របគ្រប់គ្រាន់ និងការផ្ដល់លទ្ធផលល្អលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ផ្នែកគណនេយ្យ រដ្ឋបាល និង​កិច្ច​ប្រតិ​បត្ដិការ​របស់​អង្គភាព។

៤. ពិនិត្យឡើងវិញនូវភាពដែលអាចជឿទុកចិត្ដបាន ភាពទាន់ពេលវេលា និងភាពច្បាស់លាស់នៃព័ត៌មាន ហិរញ្ញវត្ថុ និងកិច្ចប្រតិបត្ដិការ ព្រម​ទាំង​វិធី​សាស្ដ្រ​ដែលប្រើប្រាស់ ដើម្បីកំណត់អត្ដសញ្ញាណវាស់វែង ចំណាត់ថ្នាក់ និងរាយការណ៍អំពីព័ត៌មានទាំងនោះ។

៥. ពិនិត្យឡើងវិញលើប្រព័ន្ធដែលបានបង្កើត ដើម្បីធានាបានតាមគោលនយោបាយ ផែនការ នីតិវិធីច្បាប់ បទបញ្ជាទាំងឡាយណា ដែល​មាន​ឥទ្ធិពល​សំខាន់​លើកិច្ចប្រតិបត្ដិការ និងរបាយការណ៍។ ក្នុងករណី អង្គភាព​អនុវត្ដ​ពុំ​បាន​សម​ស្រប​ដូច​បាន​រៀបរាប់​ខាងលើ ចាំបាច់​សំណូមពរ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ និងកែលំអ។

៦. ពិនិត្យឡើងវិញលើការគ្រប់គ្រង ថែទាំ ការពារ និងផ្ទៀងផ្ទាត់ទ្រព្យសម្បត្ដិដែលមានឱ្យបានត្រឹមត្រូវ។

៧. វាយតម្លៃភាពសន្សំសំចៃ និងប្រសិទ្ធិភាពលើការប្រើប្រាស់ធនធាន និងកំណត់ការកែលំអលើការអនុវត្ដ កិច្ចប្រតិបត្ដិការ និងផ្ដល់អនុសាសន៍។

៨. ពិនិត្យឡើងវិញលើកិច្ចប្រតិបត្ដិការកម្មវិធី និងគម្រោងចំណាយមូលធន លើលទ្ធផលការងារវិជ្ជមាន ឬអវិជ្ជមានតាមគោលបំណង គោលដៅ​ដែល​បាន​ដាក់ចេញ និងតាមផែនការដែលបានកំណត់។

៩. ចូលរួមបង្កើតផែនការ ការអភិវឌ្ឍ ការអនុវត្ដ និងកិច្ចប្រតិបត្ដិការលើប្រព័ន្ធកុំព្យូទ័រសំខាន់ៗដើម្បីធានាឱ្យ ៖

             ក- តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ត្រូវ​បាន​កំណត់​ច្បាស់លាស់។

             ខ- ការត្រួតពិនិត្យផ្ទៃក្នុងសមស្របត្រូវបានបញ្ជូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ។

             គ- ការសាកល្បងនៃប្រព័ន្ធកុំព្យូទ័រត្រូវបានប្រព្រឺត្ដទៅក្នុងជំហានសមស្រប។

             ឃ- ការកត់ត្រាពីប្រព័ន្ធកុំព្យូទ័រត្រូវបានធ្វើពេញលេញ និងមានភាពត្រឹមត្រូវ។

១០. ធ្វើសវនកម្មលើប្រព័ន្ធកុំព្យូទ័រតាមការិយបរិច្ឆេទ និងធ្វើការវាយតម្លៃលើប្រព័ន្ធដំណើរការទិន្នន័យសំខាន់ៗ ក្រោយពេលតម្លើងរួច ដើម្បី​កំណត់​ប្រព័ន្ធ​ទាំង​នេះឆ្លើយតបតាមគោលបំណង និងគោលដៅ ដែលបាន គ្រោងទុក ហើយទទួលបានលទ្ធផលមានសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់។

១១. ពិនិត្យឡើងវិញលើនីតិវិធី និងការអនុវត្ដដើម្បីធានាថា វិធានការត្រូវបានដាក់ចេញក្នុងគោលបំណង ការពារ ការកេងបន្លំ។ ប្រសិន​បើ​មាន​ការ​កេង​បន្លំ​កើតឡើង ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងអាចរកឃើញបានទាន់ពេលវេលា។

១២. ពិនិត្យឡើងវិញលើការអនុវត្ដ តាមគោលការណែនាំ និងការគ្របប់គ្រង របស់រាជរដ្ឋាភិបាល ស្ដីពី ឥរិយាបថ និងក្រមសីលធម៌ចំពោះមន្ដ្រីរាជការ។

១៣. សំរបសំរួលការងារសវនកម្មផ្ទៃក្នុង ជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីធានាទំហំការងារឱ្យបានគ្រប់គ្រាន់ និងកាត់បន្ថយការងារស្ទួនគ្នា។

១៤. ធ្វើរបាយការណ៍ទៅរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវផ្ញើរបាយកាណ៍ និងសេចក្ដី សន្និដ្ឋាននៃការធ្វើសវនកម្មនេះ ទៅ​អាជ្ញាធរ​សវនកម្មជាតិស្ដីពី ៖

             ក- សកម្មភាពកែលំអតាមអនុសាសន៍សំខាន់ៗ របស់សវនកម្មផ្ទៃក្នុង

             ខ- សកម្មភាពសវនកម្មត្រូវបានផ្ដោតលើហានិភ័យ និងបង្កើតភាពសន្សំសំចៃប្រសិទ្ធិភាព និងការផ្ដល់ លទ្ធផលល្អក្នុងកិច្ចប្រតិបត្ដិការ។

             គ- សវនកម្មផ្ទៃក្នុងត្រូវធ្វើការសំរបសំរួលការងារជាមួយអាជ្ញធរសវនកម្មជាតិ ដើម្បីជៀសវាងការធ្វើ សវនកម្មស្ទួនគ្នា។ ក្នុង​ករណី​មាន​ភាព​មិន​ច្បាស់​​លាស់ អាជ្ញធរសវនកម្មជាតិអាចធ្វើការត្រួតពិនិត្យ និង​ធ្វើ​សវនកម្ម​សារ​ឡើង​វិញ។

             ឃ- ផែនការសវនកម្មផ្ទៃក្នុង ត្រូវមានភាពសមស្របច្បាស់លាស់ គ្រប់គ្រាន់។

             ង- បញ្ហារារាំងលើព័ត៌មាន និងបញ្ជី។

១៥. វាយតម្លៃផែនការ ឬសកម្មភាពកែលំអលើចំណុចរកឃើញរបស់សវនកម្មផ្ទៃក្នុង។ ប្រសិនបើសកម្មភាព កែលំអនេះ មិន​មាន​លក្ខណៈ​សម​ស្រប​ទេ​នោះ ត្រូវលើកយកមកពិភាក្សាបន្ដ ដើម្បីឱ្យសម្រេចបានតាម សំណូមពរដែលអាចទទួលយកបាន។

១៦. ផ្ដល់លទ្ធភាពសមស្របគ្រប់គ្រាន់ក្នុងការតាមដានសកម្មភាពកែលំអលើអនុសាសន៍។

១៧. ប្រធានសវនកម្មផ្ទៃក្នុងត្រូវរាយការណ៍ ដោយផ្ទាល់ជូនថ្នាក់ដឹកនាំក្រសួង។

១៨. ធ្វើរបាយការណ៍ និងសេចក្ដីសន្និដ្ឋាននៃសវនកម្ម ផ្ញើជូនដល់អង្គភាពនីមួយៗ ក្រោមឱវាទក្រសួង ដែលទទួលបន្ទុកកែលំអតាមអនុសាសន៍។ សវនកម្មផ្ទៃក្នុងត្រូវបញ្ជូនរាល់របាយការណ៍ និងសេចក្ដីសន្និដ្ឋាន ទៅថ្នាក់ដឹកនាំអង្គភាពរបស់ខ្លួន។

១៩. អនុវត្ដរាល់ការងារ និងភារកិច្ចផ្សេងៗ ដែលក្រសួងប្រគល់ជូន។

 

ទំនាក់ទំនង
អាសយដ្ឋាន ៖ លេខ ២០០ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
អ៊ីមែល audit.maff@gmail.com
ហ្វេសប៊ុក នាយកដ្ឋានសវនកម្មផ្ទៃក្នុង កសក