ព័ត៌មានផ្សេងៗទៀត
ក្រុមអាជីវករលក់ជី និងថ្នាំកសិកម្មក្នុងខេត្តឧត្តរមានជ័យ បានចូលរួមកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម។ ក្នុងឱកាសនេះ អាជីវករបានបង្ហាញការសប្បាយរីករាយ និងថ្លែងអំណរគុណដល់រដ្ឋបាលខេត្ត មន្ទីរកសិកម្ម និងក្រសួងកសិកម្ម ដែលបានរៀបចំកម្មវិធីនេះ។ ពួកគាត់ទទួលបានចំណេះដឹងសំខាន់ៗអំពីវិស័យកសិកម្ម ដែលអាចជួយគាំទ្រ និងចែករំលែកបន្តទៅកសិករ ដើម្បីលើកកម្ពស់ការប្រើជី និងថ្នាំកសិកម្មប្រកបដោយប្រសិទ្ធភាព៕