Other News
នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក៏បានបន្តដឹកនាំមន្រ្តីកសិកម្មឃុំ ខេត្តព្រះវិហារ ដើម្បីរៀបចំផែនការជំរុញ និងអនុវត្តកសិកម្មសរីរាង្គ ដោយមានចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ រួមជាមួយនឹងបណ្ដាគម្រោង និងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងសហគមន៍កសិកម្ម ដែលកំពុងអនុវត្តនៅក្នុងខេត្តព្រះវិហារ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក៏បានចុះជួបពន្យល់ដល់ប្រជាពលរដ្ឋអំពីតម្លៃស្រូវ និងតម្លៃផលិតផលផ្សេងៗទៀត ព្រមទាំងផ្ដល់ការលើកទឹកចិត្តដល់មន្រ្តីកសិកម្មឃុំ នៃឃុំរក្សា និងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ក្នុងការសម្របសម្រួលកិច្ចប្រជុំជាមួយកសិករ៕