Other News
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពការបង្កបង្កើនផលស្រូវប្រាំង និងជួបសំណេះសំណាលជាមួយកសិករ នៅភូមិស្រែល្អ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនេះ កសិករបានលើកឡើងអំពីបញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រព ដែលបណ្តាលមកពីអាងស្រែល្អ មានទឹករីងអស់ និងគ្មានប្រភពទឹកបូមសង្គ្រោះ។ ការកើនឡើងនៃការធ្វើស្រូវប្រាំងឆ្នាំនេះ ធ្វើឱ្យការផ្គត់ផ្គង់ទឹកមានការខ្វះខាត ក្លាយជាបញ្ហាសំខាន់សម្រាប់កសិករ៕