Other News
ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងមន្រ្តីរាជការក្រោមឱវាទ បានចូលជួបសម្តែងការគួរសម។ ក្នុងឱកាសដ៏មានសារៈសំខាន់នោះដែរ លោកប្រធានបានចូលរួមអបអរសាទរ និងគោរពជូនពរ ឯកឧត្តម នាឱកាសឆ្នាំថ្មីឆ្នាំសកល២០១៩ខាងមុខ សូម ឯកឧត្តម ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជានិច្ចនិរន្តរ៍ ព្រមទាំងចូលរួមដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យកាន់ប្រសើរឡើងថែមទៀត។