ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពិសោធន៍​នៅ​សាលា​ជាតិ​កសិកម្មព្រែក​លៀប

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 2335

នៅសាលាជាតិ​កសិកម្ម​ព្រែកលៀប​ កាលពី​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​មន្ទីរពិសោធន៍​វិភាគ​ផលិតផល​កសិកម្ម ជា​ជំនួយ​របស់​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

តាម​ការគូសបញ្ជាក់​ពី​សំណាក់​លោក​ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឱ្យដឹងពី​ប្រវត្តិ​នៃ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខណ្ឌ​វិស័យ​កសិកម្ម នៃ​ប្រទេស​ទាំងពីរ កម្ពុជា-ចិន ចាប់តាំងពី​ឆ្នាំ១៩៩៨មក ដោយ​រលូន ដើម្បី​ជម្រុញ​ការផ្លាស់ប្តូរ ចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង បច្ចេកវិទ្យា​សាស្ត្រ និង​ការគាំទ្រ​ថវិកា​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កសិកម្ម និង​កសិពាណិជ្ជកម្មរ​វាង​ប្រជាជន និង​រដ្ឋាភិបាល​កម្ពុជា-ចិន ដោយបាន​ចុះហត្ថលេខា​លើ​លិខិតបទដ្ឋាន អនុស្សារណៈ​យោគយល់​គ្នា និង​ពិ​និសារ-កិច្ច​ព្រ​ង​ព្រៀង​ជា​បន្តបន្ទាប់​សម្រាប់​ជា​មូលដ្ឋាន​នៃ​កិច្ចសហប្រតិបត្តិការ​នេះ។

បន្ទាប់ពី​មតិ​ចំណាប់អារម្មណ៍​របស់​ឯក​ឧ​ត្ត​ម JIN YAUN ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម នៃ​ស្ថានទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​រួចមក ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន តាមរយៈ​ការផ្តល់​ទំនុកចិត្ត​សាជាថ្មី ពី​សំណាក់​ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល​ថ្មី​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បន្ត​បេសកកម្ម​ដ៏​ថ្លៃថ្លា នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ ហើយ​ថ្ងៃនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមជាមួយ​ភាគី​ចិន​បាន​ប្រារព្ធ​ពិធីបើកការដ្ឋាន​សាងសង់​មន្ទីរ​ពិសោធ​ន៍័​វិភាគ​ផលិតផល​កសិកម្ម​ដែលជា​ជំនួយ​គាំទ្រ​របស់​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ឈាន​ឆ្ពោះទៅ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​គុណភាព និង​សុវត្ថិភាព​ផលិតផល​កសិកម្ម របស់​កម្ពុជា ដើម្បី​ធានា​ស្តង់ដា ការប្រើប្រាស់​ក្នុងស្រុក និង​បង្កើន​ការជឿទុកចិត្ត ដល់​ប្រទេស​នាំចូល។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ដែល​នៅតែ​បន្ត​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា តាំងពីដើម​រៀងមក ហើយ​ខណៈ​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី និង​ឯកឧត្តម YIN YAUN ក៏បាន​អញ្ជើញ​ប្រកាស​បើក​ការ​រដ្ឋា​ន​ចាប់ផ្តើម​ដំណើរការ​សាងសង់ មន្ទីរពិសោធន៍​វិភាគ​ផលិតផល​ក​សិ​ម្ម ចំនួន​មួយ​ខ្នង អគារ​ស្នាក់នៅ​របស់​អ្នកបច្ចេកទេស ១ខ្នង ជួសជុល​កែលំអ​អគារ​ពិសោធន៍​ចាស់ ១ខ្នង និង​បំពាក់​ឩ​បក​រណ៍ សំភារៈ​នៅក្នុង​តម្លៃ​ទឹកប្រាក់​សរុប ចំនួន ៦៥លាន​យន់។

Other News
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 105

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ និងការលាលែងរបស់អតីតនាយកប្រចាំប្រទេស របស់អង្គការ Swisscontact Cambodia

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 106

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 108

ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប រួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក

នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 135

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 167

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 155

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 155

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 183

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 186

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ»

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 178

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 191

ឯកឧត្តមឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 191

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក