Other News
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណ:ប្រតិភូក្រសួង ចុះសួរសុខទុក្ខកងវរសេនាតូចការពារព្រំដែនលេខ៣ នៅខេត្តកោះកុង។
នាឱកាសនេះ ឯកឧត្តមបាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រគល់ជូនអង្គភាពកងវរ:សេនាតូចព្រំដែនលេខ៣ ដេីម្បីលេីកទឹកចិត្ត និងផ្សារភ្ជាប់ជីវភាពជាមួយកងទ័ព ការពារព្រំដែន នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ៕