នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ កម្លាំងគណៈកម្មការសហគមន៍នេសាទបឹងក្រពិត សហការជាមួយកម្លាំងយោធាភូមិភាគ២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ ដឹកនាំដោយលោក ចាន់ សុខាវង្ស អភិបាលរងស្រុកអូររាំងឪ សរុបចំនួន១៦នាក់ បានចុះល្បាត ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ក្នុងដំណើរនេះ ក្រុមកាងារបានរុះរើ បំផ្លាញចោលឧបករណ៍នេសាទស្បៃមុងល្មើសច្បាប់ រួមមាន៖ លូស្បៃមុង ៣២មាត់ របាំងស្បៃមុង ៨០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៤៨០ដើម ព្រមទាំងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រុមការងារនឹងបន្តត្រួតពិនិត្យ និងបង្ក្រាបបទល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តារស្រុកក្នុងខេត្តកំពង់ចាម និងផ្សព្វផ្សាយដល់ប្រជានេសាទឱ្យឈប់នេសាទដោយប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ផងដែរ៕