ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញទស្សនកិច្ចសិក្សា ដើម្បីពង្រឹងសមត្ថភាពកសិករ និងជំរុញការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមក្របខណ្ឌគម្រោង CaWSIP

ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 341

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត តំណាងសហគមន៍កសិកម្ម និងកសិករគំរូមកពីខេត្តកំពង់ធំ និងខេត្តព្រះវិហារ ចុះទស្សនកិច្ចសិក្សានៅទីតាំងកសិកម្មគំរូ ក្នុងខេត្តព្រះវិហារ។
ទស្សនកិច្ចនេះមានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងស្វែងយល់ពីការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ (Climate-Smart Agriculture – CSA) និងស្វែងយល់ដោយផ្ទាល់ពីគំរូផលិតកម្មបន្លែដែលទទួលបានជោគជ័យ រួមមាន ការដាំដុះដំណាំចម្រុះ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពដំណក់ទឹក ការផលិតជីកំប៉ុស្តិ៍ និងថ្នាំកម្ចាត់សត្វល្អិតធម្មជាតិ ការប្រើប្រាស់កម្រាលប្លាស្ទិក ការគ្រប់គ្រងសត្វល្អិតនឹងជំងឺលើដំណាំចម្រុះ។
ជាមួយគ្នានេះ អ្នកចូលរួមក៏បានចែករំលែកបទពិសោធន៍ និងពិភាក្សាកំណត់ទិសដៅអាទិភាពសម្រាប់ពង្រឹង និងពង្រីកផលិតកម្មកសិកម្មនាពេលខាងមុខ ដូចជា ការបង្កើតបណ្តុំផលិតកម្ម និងក្រុមកសិករ ការពង្រីកការផលិតជីកំប៉ុស្តិ៍ ការរៀបចំកន្លែងបណ្តុះកូនបន្លែ ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យសម្រាប់ប្រព័ន្ធបូមទឹក ស្រោចស្រព និងការពង្រីកការដាំដុះបន្លែក្នុងផ្ទះសំណាញ់។
គម្រោង CaWSIP មានសារៈសំខាន់ក្នុងការជំរុញការរៀនសូត្រពីកសិករទៅកសិករ ការផ្សព្វផ្សាយចំណេះដឹង និងបច្ចេកទេសកសិកម្មល្អៗ ដើម្បីរួមចំណែកបង្កើនផលិតភាព និងប្រាក់ចំណូលរបស់កសិករ លើកកម្ពស់ការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាព ពង្រឹងសន្តិសុខស្បៀង និងបង្កើនភាពធន់នៃប្រព័ន្ធផលិតកម្មកសិកម្មចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៕

Other News
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 220

ឯកឧត្តម ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាពលើកទី៥

នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 322

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​ ចំនួន៤ និងរោងចក្រវេចខ្ចប់មៀន នៅខេត្តប៉ៃលិន

នាថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបសំណេះសំណាលជាមួយ​ សហគមន៍កសិកម្ម​...
ចេញ​ផ្សាយ​ ១៤ វិច្ឆិកា ២០២៦ 342

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញទស្សនកិច្ចសិក្សា ដើម្បីពង្រឹងសមត្ថភាពកសិករ និងជំរុញការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ ក្រោមក្របខណ្ឌគម្រោង CaWSIP

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 550

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Mihai Andritoiu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយលោក Mihai Andritoiu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរូម៉ានី...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 555

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​​ អញ្ជើញដឹកនាំសិក្ខាសាលាបូកសរុបលទ្ធផល​នៃការប្រើ​ប្រាស់​ធ្យូងជីវៈ និងទឹកធ្យូងជីវៈ

ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខា​សាលា​បូកសរុបលទ្ធផលនៃការប្រើប្រាស់ធ្យូងជីវៈ...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 622

ឯកឧត្តម ហ៊ាន វណ្ណហន អញ្ជើញចូលរួមកិច្ចសន្ទនាស្តីពីអភិបាលកិច្ចទឹកនៅកម្ពុជា ឆ្នាំ២០២៦

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនាស្តីពី «អភិបាលកិច្ចទឹកនៅកម្ពុជា...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៦ 684

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកសិកម្ម និងទស្សនកិច្ចសិប្បកម្ម​ រោងចក្រកែច្នៃ​ នៅខេត្តប៉ៃលិន

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារកសិកម្ម និងទស្សនកិច្ចសិប្បកម្ម​...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 760

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 758

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 767

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 752

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 763

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...