ថ្ងៃពុធ០២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨៖ នៅសាលប្រជុំមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម មានការប្រារព្ធបើកសិក្ខាសាលាស្តីពី ការពិនិត្យវឌ្ឍនភាពនៃរបៀបប្រើប្រាស់ និងគ្រប់គ្រងគេហទំព័ររបស់អង្គភាពក្រោមឱវាទ និងអមទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ (២៦-២៧ ខែកញ្ញា ឆ្នាំ២០១៨) ក្រោមអធិបតីភាព លោក ហុង ណារិត ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដោយមានការចូលរួមពីមន្ត្រីរាជការមកពីអង្គភាពក្រោមឱវាទ និងអមទីស្តីការក្រសួង។ ជាកិច្ចចាប់ផ្តើមកម្មវិធីគណអធិបតីបានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅដល់សិក្ខាកាមទាំងអស់ដែលបានចូលរួម និងជម្រាបជូនពីប្រវត្តិត្រួសៗដែលនាំអោយមានការកែប្រែរូបរាងថ្មីគេហទំព័ររបស់ក្រសួង និងការបង្កើតថ្មីនៃគេហទំព័ររបស់អង្គភាពនីមួយៗ និងសារៈសំខាន់នៃការប្រើប្រាស់គេហទំព័រដែលចាំបាច់តែត្រូវមាន ហើយនិងបានចែករំលែកបទពិសោធន៍ និងចំណេះដឹងផ្ទាល់ខ្លួនដល់សិក្ខាកាម។ គោលបំណងសំខាន់នៃអង្គសិក្ខាសាលានេះគឺ ដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមដែលទទួលបន្ទុកលើការងារនេះយល់ច្បាស់លើការអនុវត្ត និងប្រើប្រាស់ គ្រប់គ្រងគេហទំព័ររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពកើនឡើង តាមរយៈការពិនិត្យឡើងវិញគេហទំព័ររបស់អង្គភាពនីមួយៗ និងកែប្រែចំណុចខ្វះខាតដែលមានលើគេហទំព័រផ្ទាល់តែម្តង។