Other News
នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានបន្តដំណើរអញ្ជើញពិនិត្យមើលការចិញ្ចឹមជ្រូក និងឡជីវឧស្ម័នរបស់កសិករជ័យលាភីឆ្នាំ២០១៦ នៅក្នុងភូមិស្វាយរុន ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ និងពិនិត្យមើលការចិញ្ចឹមគោ និងដាំស្មៅ នៅស្ថានីយពិសោធន៍ពូជគោភ្នំតាម៉ៅ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹងស្រុកបាទី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំអោយកសិករគំរូ ធ្វើការផ្សព្វផ្សាយពីលក្ខណ:បច្ចេកទេស និងការប្រើប្រាស់ចំណីសត្វ អោយបានទូលំទូលាយដល់ប្រជាពលរដ្ឋដទៃទៀត ដើម្បចែករំលែកបទពិសោធន៏និងបច្ចេកទេសចិញ្ចឹមសត្វដើម្បីជួយកែលម្អជីវភាពរបស់ពួកគាត់។