Other News
នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរីបានបន្តដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដែលរួមមាន៖ គ្រឿងបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើន ជូនដល់បងប្អូនភៀសសឹក ដែលបានជម្លៀសមកទីតាំងមានសុវត្ថិភាព ចំនួន៩១គ្រួសារ នៅស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា អំណោយទាំងនេះទទួលបានពីសប្បុរសជននិងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុកមង្គលបូរីផងដែរ៕