Other News
កាលពីថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានប្រគល់ស្វាក្តាមចំនួន ៣ក្បាល ស្វាត្រោសចំនួន ២ក្បាល និង ពស់ថ្លាន់ចំនួន ៤៣ក្បាល ជូនអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីយកទៅព្រលែងនៅក្នុងព្រៃធម្មជាតិ នៅក្នុងខេត្តកោះកុង។ សត្វព្រៃទាំងអស់ដែលត្រូវយកទៅដោះលែងខាងលើនេះ មានសុខភាពល្អប្រក្រតី ក្រោយការត្រួតពិនិត្យសុខភាព ដោយបសុពេទ្យរបស់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។