Other News
នារសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែ បងប្អូនភៀសសឹកនៅទីតាំងសុវត្ថិភាព វត្តសំបូរសាមគ្គីប្រាសាទមានជ័យ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនពុកម៉ែបងប្អូនអំពីការចរចាបទឈប់បាញ់ និងស្ថានភាពបច្ចុប្បន្ននៅតំបន់ព្រំដែន។ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរឱ្យពុកម៉ែបងប្អូនរក្សាភាពប្រុងប្រយ័ត្ន និងរក្សាខ្លួននៅទីតាំងសុវត្ថិភាពរហូតដល់ស្ថានភាពនោះព្រំដែនមានស្ថិរភាព៕