ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​កាណាដា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 2204

ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅចំពោះឯកឧត្តម Philip Calvert ឯកអគ្គរដ្ឋទូត​កាណាដា​នៅក្នុង​ជំនួប​សវនាការ​កាលពី​រសៀល​នៃ​ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ជម្រាបជូន​អំពី​ស្ថានភាព​វិស័យ​កសិកម្ម​នៅកម្ពុជា​ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ៨០%រស់នៅ​តំបន់​ជនបទ​កំពុង​ប្រកបមុខរបរ​កសិកម្ម ដំណាំផ្សេងៗ ពិសេស​ដំណាំ​ស្រូវ​ដែល​កម្ពុជា​ត្រូវ​នាំចេញ​ឱ្យបាន​យ៉ាង​តិចជាង១លាន​តោន​នៅ​ឆ្នាំ២០១៣។

ក្រៅពីនេះ ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​សន្ទុះ​នៃ​ការអភិវឌ្ឍ​វិស័យ​កៅស៊ូ​ដែល​ផ្ទៃដី​ដាំ​ដុះ​មាន​ប្រហែល៣១ម៉ឺន​ហ.ត រីឯ​ការនាំ​ជ័រកៅស៊ូ​ចេញ​ក៏មាន​កំណើន​គួរកត់សម្គាល់។រីឯ​ការនាំ​អង្ករ​ចេញ​ក្នុង​រយៈពេល១០ខែ​ដើម​ឆ្នាំនេះ​គឺមាន​កំណើន​ប្រហែល៣០ម៉ឺន​តោន​ហើយ ខណៈដែល​រយៈពេល១០ខែ​ដើមឆ្នាំ២០១២មានតែ​ជាង១៤ម៉ឺន​តោន​ប៉ុណ្ណោះ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​ការអភិវឌ្ឍ​វារីវប្បកម្ម​និង​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព​ដើម្បី​ប​ន្ស៉ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ក៏ដូចជា​តម្រូវការ​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ការផ្តល់​អាហារូបករណ៍ ការស្រាវជ្រាវ ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ផ្នែក​បច្ចេកទេស​វិទ្យាសាស្ត្រ ដើម្បី​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​ទៅក្នុង​សហគមន៍​អាស៊ាន​ឆ្នាំ២០១៥នេះ ហើយក៏​មិនអាច​មើលរំលង​អំពី​ការកាត់បន្ថយ​ភាពក្រីក្រ​បានដែរ​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។ 

ឯកឧត្តម​ទូត បាន​គាំទ្រ​ទាំងស្រុង​ដោយបាន​ជម្រាបជូន​អំពី​កិច្ចសហប្រតិបត្តិការ យ៉ាង​ល្អប្រសើរ ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការបន្ត​រឹតចំណង​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​តទៅទៀត​ជាអាទិ៍ ការនាំចេញ​កសិផល​ពិនិត្យ​លទ្ធភាព​អំពី​ការអភិវឌ្ឍ​ធនធានមនុស្ស ជាមួយ​សាកលវិទ្យាល័យ​កសិកម្ម​នៅ​កាណាដា ការ​នាំចូល​ជ្រូក​ពី​កាណាដា​មក​កម្ពុជា ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។ល។ ព្រមទាំង​បាន​លើក​ផងដែរ​អំពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​មួយចំនួន​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​របាំង​ពាណិជ្ជកម្ម។ ឯកឧត្តម​ទូត​នឹង​ត្រៀមលក្ខណៈ​ក្នុងការ​រៀបចំ Trade Agreement ជាមួយ​កម្ពុជា​ដើម្បី​ផលប្រយោជន៍​យូរអង្វែង​នៃ​ប្រទេស​ទាំងពីរ។ 

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​បាន​គាំទ្រ​ទាំងស្រុង​នូវ​ខ្លឹមសារ​នៃ​ចំណាប់អារម្មណ៍​របស់​ឯកឧត្តម​ទូត ហើយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នេះ​នា​អនាគតកាល​ប្រកបដោយ​ក្តីសង្ឃឹម។

Other News
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 105

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ និងការលាលែងរបស់អតីតនាយកប្រចាំប្រទេស របស់អង្គការ Swisscontact Cambodia

នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ​បានអនុញ្ញាតិឱ្យអង្គការ Swisscontact Cambodia ជួបសំដែងការគួរសម និងសូមការណែនាំជាផ្លូវការនូវនាយកប្រចាំប្រទេសរបស់អង្គការ...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 106

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី កិច្ចប្រជុំអន្តរក្រសួងលើកទី២ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 108

ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប រួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក

នៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៤ 135

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ នៅស្រុកកងមាស ខេត្តកំពង់ចាម

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 167

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា ទទួលជួបសំណេះ សំណាលជាមួយគណៈប្រតិភូ និងថ្នាក់ដឹកនាំនៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសំណេះ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 155

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​ ផិបភេីរ​ ខូអិលធីឌី

នៅព្រឹកថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមហ៊ុន​ សិលា​...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៤ 155

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត និងសួនអាស៊ាន-កូរ៉េ ក្នុងតំបន់ស្ដារ និងអភិវឌ្ឍន៍ព្រៃឈើ «បន្ទាយស្រី» ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំក្រុមការងារ ចុះពិនិត្យគម្រោងព្រៃលំហែកម្សាន្ត...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 183

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 186

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​ និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន​ ស្តីពីការអភិវឌ្ឍរួមគ្នាក្នុងច្រករបៀងមច្ឆា​ និងអង្ករ»

នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី​ «សេចក្តីព្រាងផែនការកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 178

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ ក្នុងខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិកា​រក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសម្របសម្រួល​វគ្គបណ្តុះបណ្តាល Farmbook App ដល់មន្ដ្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 191

ឯកឧត្តមឡោ រស្មី អនុរដ្ឋលេខាធិការ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងជី-ថ្នាំកសិកម្ម នៅខេត្តសៀមរាប

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈដល់អាជីវករ...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៤ 191

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

អបអរសាទរ ខួប១ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរ​ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក