នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកប្រធាននាយកដ្ឋានផែនការនិងស្ថិតិ បានចូលរួមពិភាក្សាស្តីពីវឌ្ឍន៍ភាពនៃការអនុវត្តគម្រោងស្តីពីការបង្កើតប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន និងការអភិវឌ្ឍធនធានមនុស្ស(ដំណាក់កាលទី១ ២ និងទី៣) ដោយមានកាតអញ្ជើញចូលរួមពីភាគីកូរ៉រនៅកម្ពូជា និងភាគីកូរ៉េនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងសហការីនៃនាយកដ្ឋានផែនការ និងស្ថិតិ តាមរយៈវីដេអូពីចម្ងាយ(Zoom online)។
លោកប្រធាននាយកដ្ឋានបានថ្លែងអំណរគុណដល់ភាគីកូរ៉េដែលបានជួយគាំទ្រទាំងបច្ចេកទេស និងថវិការ ក្នុងកសាងធនធានមនុស្សនៅក្នុងនាយកដ្ឋានផែនការ និងស្ថិតិតាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន។ គូបញ្ចាក់ថាលោកប្រធានបានវាយតម្លៃខ្ពស់ចំពោះការរៀបចំគម្រោងនេះឡើង ជាពិសេសការគាំទ្របច្ចេកទេសរបស់ទីភ្នាក់ងារលើកកម្ពស់អប់រំ និងសេវាព័ត៌មានស្បៀង EPIS នៃសាធារណរដ្ឋកូរ៉េ បានបន្តសហការជាមួយ ប្រព័ន្ធព័ត៌មានសន្តិសុខស្បៀងអាស៊ាន(AFSIS) ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន (ASEAN+3) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការពង្រឹងសមត្ថភាពមន្រ្តីលើការងារប្រមូលទិន្នន័យស្ថិតិកសិកម្មទាន់ពេលវេលា(Real-Time)។ លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីភាពជោគជ័យនូវដំណាក់ទី០១ និង០២ កន្លងមកដែលបានទទួលលទ្ធផលល្អ និងមានប្រសិទ្ធភាពពិតប្រាកដ។