ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)

ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 169

នៅព្រឹកថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​បន្ទាយមានជ័យ និងឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជាជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ចំនួន​ ៣៣០គ្រួសារ​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីសំណេះសំណាលនេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានពាំនាំនូវការសួរសុខទុក្ខ​ និងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញេីជូនបងប្អូនអតីតយុទ្ធជនទាំងអស់​ ដែលមានគុណបំណាច់ក្នុងការចូលរួមខិតខំ​ លះបង់​ តស៊ូ​ រហូតបានកសាងសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាក់បន្ថែមថាសន្តិភាពទទួលបានក្រោយការបញ្ចប់សង្គ្រាម​ គឺជាការលំបាកមួយ​ ប៉ុន្តែការថែរក្សាសន្តិភាព​ និងស្ថិរភាពសង្គមជាតិ​ គឺជាការលំបាកមួយកម្រិតទៀត​ ដែលត្រូវរក្សាឱ្យបាន​ ព្រមទាំងការគិតគូរអតីតយុទ្ធជន​ទាំងអស់ទូទាំងប្រទេស​ ឱ្យមានជីវភាពល្អប្រសេីរ​ មានផ្ទះរស់នៅ​សុខសាន្ត មានដីធ្លី​ និងអាចទទួលប្រាក់បំណាច់នានា​ ដែលជាការលេីកទឹកចិត្ត​ និងជាអំណោយនូវការតស៊ូ​របស់បងប្អូនអតីតយុទ្ធជនកម្ពុជា។

ពាក់ព័ន្ធនឹងសំណេីរបស់អតីតយុទ្ធជន​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានទទួលយកនូវការស្នេីសុំគ្រូពេទ្យប្រចាំការ​ ២៤ម៉ោង​ និងមធ្យោបាយដឹកជញ្ជូនអ្នកជម្ងឺពេលមានអាសន្ន​ ដោយត្រូវត្រួតពិនិត្យលទ្ធភាព​ និងទីតាំងឱ្យបានច្បាស់លាស់​ និងសុីជម្រៅជាមុន​ ដេីម្បីដោះស្រាយសំណេីនេះចំគោលដៅ​ និងមានប្រសិទ្ធភាពខ្ពស់។

ជាទីបញ្ចប់​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានផ្តល់នូវអំណោយរបស់ប្រមុខរាជរដ្ឋាភិបាលរួមមាន​ ផ្ទះសម្រាប់រស់នៅ​ គ្រឿងបរិភោគ​ និងថវិកាសម្រាប់ប្រេីប្រាស់​ចំនួន​ ៣៣០គ្រួសារ​ និងបានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់រស់នៅប្រកបដោយភាពសុខសាន្ត​ និងសុខសុភមង្គលក្រោមម្លប់សុខសន្តិភាព៕

Other News
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 140

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ញើសារលិខិតថ្វាយព្រះពរ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ញើសារលិខិតថ្វាយព្រះពរ...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 134

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្ញើសារលិខិតថ្វាយព្រះពរ ក្នុងទិវាចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារអរគុណជូន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 130

ឯកឧត្តមរដ្ឋលេខាធិការ តួច ប៊ុនហួរ បានដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពជាក់ស្តែងពីទីតាំងប្រភពទឹកអាងទន្លេបាទី ខេត្តតាកែវ

នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារក្រសួង ដោយមានឯកឧត្តម សុខ វិសាល និងឯកឧត្តម ឈុន...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 146

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ​ទីតាំង​ត្រៀម​រៀបចំកម្មវិធី សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ និងកម្មវិធី​បើក​មុខ​ចៀរជ័រដើមកៅស៊ូ នៅក្រុមហ៊ុនចម្ការកៅស៊ូទ្រីភាពបឹងទន្លេម្រេច

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ និង​មន្ត្រីជំនាញ​នៃអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 160

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះជួបកសិករបង្កបង្កើនផលស្រូវ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ហុង ណារិត លោកជំទាវ លី សាគីណា លោកជំទាវ យ៉ើ អាស៊ីគីន...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 162

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព​ និងលទ្ធផលការងារចុះមូលដ្ឋាន​របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥

នៅរសៀលថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 170

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)

នៅព្រឹកថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ០៧ មករា ២០២៥ 198

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងកម្មវិធីមីទ្ទិញអបអរសាទររំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧-១-១៩៧៩-៧-១-២០២៥)

នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ០៧ មករា ២០២៥ 195

អបអរសាទរ ខួបទី៤៦នៃទិវាជ័យជម្នះ៧មករា ៧ មករា ១៩៧៩ - ៧ មករា ២០២៥

អបអរសាទរ ខួបទី៤៦នៃទិវាជ័យជម្នះ៧មករា ៧ មករា ១៩៧៩ - ៧ មករា ២០២៥
ចេញ​ផ្សាយ​ ០៦ មករា ២០២៥ 229

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​(FAO)

នាព្រឹកថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ០៦ មករា ២០២៥ 222

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ ចូលជួបសម្តែងការគួរសម​ និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ០៥ មករា ២០២៥ 313

បទយកការណ៍៖ ប្រភេទស្រូវធ្ងន់ «ពូជនាងខុន»

ស្រូវនាងខុន ជាប្រភេទស្រូវធ្ងន់ ប្រកាន់រដូវ។ កសិករត្រូវរង់ចាំរហូតដល់ខែធ្នូ ទើបអាចប្រមូលផលបាន បើទោះជាការដាំដុះនៅខែឧសភា ឬខែមិថុនាក្តី។ ការដាំដុះស្រូវនាងខុន ចំណាយថ្លៃដើមតិចចន្លោះពី១,៣លានរៀល...