ព័ត៌មានផ្សេងៗទៀត
ស្រូវនាងខុន ជាប្រភេទស្រូវធ្ងន់ ប្រកាន់រដូវ។ កសិករត្រូវរង់ចាំរហូតដល់ខែធ្នូ ទើបអាចប្រមូលផលបាន បើទោះជាការដាំដុះនៅខែឧសភា ឬខែមិថុនាក្តី។ ការដាំដុះស្រូវនាងខុន ចំណាយថ្លៃដើមតិចចន្លោះពី១,៣លានរៀល ទៅ១,៥លានរៀល។ នៅតំបន់មិនសូវមានជីជាតិ ការចំណាយអាចកើនដល់១,៨លានរៀល។ ស្រូវនាងខុនផ្ដល់ទិន្នផលជាមធ្យម ៣,៥តោនក្នុង១ហិកតា (ស្រូវសើម)។ បើលក់បានតម្លៃ៨៥០រៀលក្នុង១គីឡូ នោះកសិករអាចទទួលបានប្រាក់ចំណេញ ១លាន ៦៧ម៉ឺនរៀលក្នុង១ហិកតា ហើយបើថែទាំបានល្អទិន្នផលអាចបាន៤តោន ក្នុង១ហិកតា ដែលអាចទទួលបានប្រាក់ចំណេញ ២លានរៀន ក្នុង១ហិកតា៕