ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ ចូលជួបសម្តែងការគួរសម​ និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា

ចេញ​ផ្សាយ​ ០៦ មករា ២០២៥ 192

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ ចូលជួបសម្តែងការគួរសម​ និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន និងភាពជាតំណាងដែលមានសារៈសំខាន់ ក្នុងការធ្វើពាណិជ្ជកម្ម និងកែច្នៃដំឡូងមី ដោយដាក់ធនធានរួមគ្នា ចេះធ្វើការជាមួយគ្នា យល់ច្បាស់ពីទំហំទីផ្សារពិតប្រាកដ គិតគូរពីប្រសិទ្ធសេដ្ឋកិច្ច ឈរជើងបានរឹងមាំ និងដើរត្រូវទៅតាមគោលដៅ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាសហព័ន្ធត្រូវមានភាពបត់បែន ដឹងពីតម្រូវការ និងការផ្គត់ផ្គង់ មានផែនការយុទ្ធសាស្រ្តជាក់លាក់ ដាំក្នុងកម្រិតរក្សាស្ថិរភាពទីផ្សារ ដោយមិនជំរុញការពង្រីកផ្ទៃដីផលិតកម្ម ជៀសវាងធ្វើឱ្យតម្លៃធ្លាក់ចុះ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ក្រសួង​កសិកម្មបាននឹងកំពុងជំរុញការងារការកសាងសហគមន៍កសិកម្មទំនេីប​ ដែលអាចប្រមូលផ្តុំប្រជាកសិករដាំដុះរួមគ្នាដោយមានផែនការផលិតកម្មច្បាស់លាស់​ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ​ មានស្តង់ដាបច្ចេកទេសត្រឹមត្រូវ​ និងមានទីផ្សារពិតប្រាកដ ​ហេីយសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលេីការធ្វេីពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។

ជាថ្មីម្តងទៀត​ ឯកឧត្តមរដ្ឋមន្ត្រី​ បានលេីកទឹកចិត្តដល់សហព័ន្ធបន្តសហការជាមួយក្រសួងកសិកម្ម​ និងភាគីពាក់ព័ន្ធទាំងអស់ឱ្យមានភាពបន្សុីគ្នា​ ដោះស្រាយបញ្ហាប្រឈមនានា និងជោគជ័យទាំងអស់គ្នា​ ដេីម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាកសិករពិតប្រាកដ៕

Other News
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 34

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ​ទីតាំង​ត្រៀម​រៀបចំកម្មវិធី សម្ពោធរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ និងកម្មវិធី​បើក​មុខ​ចៀរជ័រដើមកៅស៊ូ នៅក្រុមហ៊ុនចម្ការកៅស៊ូទ្រីភាពបឹងទន្លេម្រេច

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ និង​មន្ត្រីជំនាញ​នៃអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 126

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ ចុះជួបកសិករបង្កបង្កើនផលស្រូវ នៅក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ហុង ណារិត លោកជំទាវ លី សាគីណា លោកជំទាវ យ៉ើ អាស៊ីគីន...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 131

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព​ និងលទ្ធផលការងារចុះមូលដ្ឋាន​របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥

នៅរសៀលថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ០៨ មករា ២០២៥ 131

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ​ និងចែកអំណោយជូនអតីតយុទ្ធជន​ នៅមជ្ឈមណ្ឌលតេជោសន្តិភាព​ (ការ៉េពីរ)

នៅព្រឹកថ្ងៃទី០៧ ខែ​មករា ឆ្នាំ​២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ០៧ មករា ២០២៥ 160

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមក្នុងកម្មវិធីមីទ្ទិញអបអរសាទររំឭកខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧-១-១៩៧៩-៧-១-២០២៥)

នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ០៧ មករា ២០២៥ 159

អបអរសាទរ ខួបទី៤៦នៃទិវាជ័យជម្នះ៧មករា ៧ មករា ១៩៧៩ - ៧ មករា ២០២៥

អបអរសាទរ ខួបទី៤៦នៃទិវាជ័យជម្នះ៧មករា ៧ មករា ១៩៧៩ - ៧ មករា ២០២៥
ចេញ​ផ្សាយ​ ០៦ មករា ២០២៥ 198

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​(FAO)

នាព្រឹកថ្ងៃទី០៦ ខែមករា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពស្តីពីកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម...
ចេញ​ផ្សាយ​ ០៦ មករា ២០២៥ 193

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ ចូលជួបសម្តែងការគួរសម​ និងរាយការណ៍វឌ្ឍនភាពរបស់សហព័ន្ធដំឡូងមីកម្ពុជា

នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធ​ និងសហការី​ ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ០៥ មករា ២០២៥ 266

បទយកការណ៍៖ ប្រភេទស្រូវធ្ងន់ «ពូជនាងខុន»

ស្រូវនាងខុន ជាប្រភេទស្រូវធ្ងន់ ប្រកាន់រដូវ។ កសិករត្រូវរង់ចាំរហូតដល់ខែធ្នូ ទើបអាចប្រមូលផលបាន បើទោះជាការដាំដុះនៅខែឧសភា ឬខែមិថុនាក្តី។ ការដាំដុះស្រូវនាងខុន ចំណាយថ្លៃដើមតិចចន្លោះពី១,៣លានរៀល...
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 290

អត្ថប្រយោជន៍នៃការផលិតជីសរីរាង្គក្នុងស្រុក

ឯកឧត្តម គង់ ច័ន្ទវាសនា មានប្រសាសន៍ថា ឯកឧត្តមពិតជាសប្បាយរីករាយជាខ្លាំង ដែលកូនខ្មែរមានសមត្ថភាពក្នុងការបង្កើតសិប្បកម្ម ឬរោងចក្រផលិតជីសរីរាង្គក្នុងស្រុក ដែលជួយបង្កើតការងារ...
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 293

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ

នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍...
ចេញ​ផ្សាយ​ ០៤ មករា ២០២៥ 281

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាបូក​សរុប​ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ឆ្នាំ២០២៤ និង​លើកទិស​ដៅការងារឆ្នាំ២០២៥

នៅថ្ងៃទី0៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​បូក​សរុបការងារកសិកម្ម រុក្ខាប្រមាញ់...