Other News
-នាព្រឹកថ្ងៃសុក្រ ៩រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋានមានកិច្ចប្រជុំមួយ ដឹកនាំដោយ ឯកឧត្តម គឹម សុន អគ្គាធិការ លោកអគ្គាធិការរង លោក លោកស្រី អធិការ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលមានរបៀបវីរៈដូចតទៅ៖
១-ប្រជុំពិភាក្សាលើការងាររៀបចំបើកវគ្គបណ្តុះបណ្តាលរបស់អគ្គាធិការដ្ឋាន
២-ផ្សព្វផ្សាយ និងចែកប័ណ្ណសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)
៣-បញ្ហាផ្សេងៗ
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។