Other News
ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល អមដំណើរដោយសហការី និងអ្នកជំនាញការនៃអង្គការ JICA បានចុះពិនិត្យសកម្មភាពអភិវឌ្ឍន៍និងស្រាវជ្រាវវារីវប្បកម្មនៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងខេត្តព្រៃវែង។