នៅរសៀលថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាន នីតិកម្មកសិកម្មបានដឹកនាំអង្គប្រជុំផ្ទៃក្នុងអង្គភាពដែលមានរបៀបវារ: ដូចតទៅ : ១) បូកសរុបលទ្ធផលការងារ ៦ខែដើមឆ្នាំ២០២២ និងលើកទិសដៅការងារបន្ត។ ២) បន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយ ដៃគូអភិវឌ្ឍន៍រួមមាន CAVAC FAO និង JICA លើការងារ ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងដល់ពាណិជ្ជករ អាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ៣) ការងារផ្សេងៗ។ អង្គប្រជុំបានបញ្ចប់ទៅប្រកបដោយស្មារតីទទួលខុសត្រូវរបស់សមាជិក សមាជិកាអង្គប្រជុំ ។