Other News
ខេត្តរតនគិរី៖ ថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលដឹកនាំដោយលោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានចូលរួមអមដំណើរ និងសម្របសម្រួលដំណើរទស្សនកិច្ចសិក្សារបស់ស្ថានទូតជប៉ុន ស្តីពីការពិនិត្យលទ្ធភាពទទួលបានការគាំទ្រគម្រោងគូសាណូណេរបស់សហគមន៍កសិកម្មចំនួន ៤រួមមាន៖ សហគមន៍កសិកម្មចម្រុះធួយទុំរតនៈ សហគមន៍កសិកម្មចម្រុះរតនល្អឺនក្រែន សហគមន៍កសិកម្មចម្រុះចាងរ៉ា និងសហគមន៍កសិកម្មអភិវឌ្ឍលុងខុង។ នាយកដ្ឋានកសិ-ឧស្សាសហកម្ម ជឿជាក់យ៉ាងមុតមាំថា សហគមន៍កសិកម្មខាងលើ នឹងទទួលបានការគាំទ្រពីគម្រោងគូសាណូណេ ដើម្បីអភិវឌ្ឍន៍សហគមន៍ឱ្យមានការរីកចម្រើនបន្ថែមទៀត។