Other News
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបពិភាក្សាជាមួយក្រុមហ៊ុន ភីភីអេហ្វ យ៉ាំមី មេនូហ្វេកឆឺរីង ឯ.ក និងមហាវិទ្យាល័យកសិ-ឧស្សាហកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្នុងគោលបំណងជម្រុញដល់ក្រុមហ៊ុនផ្តល់គម្រោង R&D ឱ្យមហាវិទ្យាល័យកសិឧស្សាហកម្ម។
ជាលទ្ធផលនៃការពិភាក្សា ក្រុមហ៊ុនយល់ព្រមចុះ MOU ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលអនុញ្ញាតឱ្យមហាវិទ្យាល័យកសិឧស្សាហកម្មដើរតួនាទីជា R&D នៃក្រុមហ៊ុន ក្នុងការងារសិក្សាស្រាវជ្រាវ ផលិតផលអាហារកែច្នៃឱ្យក្រុមហ៊ុនដើម្បីផលិតកម្ម ពាណិជ្ជកម្ម ពិសេសផ្តល់ឱកាសដល់និស្សិតស្មគ្រ័ចិត្តនៃមហាវិទ្យាល័យកសិ-ឧស្សាហកម្មទៅហាត់ការ និងចុះកម្មសិក្សានៅក្នុងក្រុមហ៊ុនផងដែរ៕