Other News
នាថ្ងៃអង្គារ.ពុធ ៦.៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៨ នាយកដ្ឋាននីតិកម្មកសិកម្មបានរៀបចំធ្វើសិក្ខាសាលាស្តីពី នីតិវិធីក្នុងការធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្មដល់មន្ត្រីអង្គភាពនីតិកម្មកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី និង លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម ព្រមទាំងមានការចូលរួមពីលោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប និងលោកគ្រូឧទ្ទេសអញ្ជើញមកពីក្រសួងយុត្តិធម៌ ដែលមានសិក្ខាកាចូលរួមចំនួនប្រមាណជា ១០០នាក់ ដែលអញ្ជើញមកពីការិយាល័យនីតិកម្មកសិកម្មទាំង ២៥ រាជធានី-ខេត្ត ។