ចេញពីកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងសហការីបានអញ្ជើញមកលែងកូនត្រីនៅសហគមន៍នេសាទព្រៃនប់២ នៅភូមិព្រែកសង្កែ ឃុំសាមគ្គី។ លោកប្រធានសហគមន៍បានឲ្យដឹងថា សហគមន៍មានផ្ទៃដីជាង ៦០៥ហ.ត ក្នុងនោះមានព្រៃកោងការ ៦៥៥ហ.ត មានសមាជិកជាង ១ ០០០គ្រួសារ គ្របដណ្តប់ ៣ភូមិ។ ប្រកបរបរចិញ្ចឹមត្រី ងាវភក់ជាលក្ខណធម្មជាតិ និងនេសាទសមុទ្រ។ កន្លងមក គម្រោងសហ ប្រតិបត្តិការស៊ីហ្វដិចស៊ុយអែតបានជួយឧបត្តម្ភគាំទ្រឲ្យអនុវត្តគម្រោងស្តីពីការស្តារ និងអភិរក្សទីជម្រក និងធនធានជល ផលតំបន់ឆ្នេរ (ព្រៃកោងកាង ស្មៅសមុទ្រវាលភក់)។
ពិនិត្យឃើញទិដ្ឋភាពព្រៃកោងកាង និងសកម្មភាពនេសាទរបស់សមាជិកសហគមន៍ ឯកឧត្ដមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សហគមន៍ប្រកាន់ យករបរចិញ្ចឹមត្រី និងងាវដើម្បីចូលរួមលើកកម្ពស់កម្រិតជីវភាព ក៏ដូចជាបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត ដើម្បីកាត់បន្ថយការនាំចូល។ ឆ្លៀតយកឱកាសនេះ លោកបានណែនាំឱ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្តជំរុញបន្ថែមការងារបច្ចេកទេស និងត្រូវចូលរួមដាំកូនឈើបន្ថែម ថែរក្សា និងការពារព្រៃកោងកាងនេះឲ្យបានគង់វង្ស ប្រយោជន៍ដើម្បីនិរន្តរ ភាពនៃជីវភាពសមាជិកសហគមន៍។