Other News
នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូកេត្រា សិក្ខាសាលាផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍នៃកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាជំហានទី ១ (CAVAC I) ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្ដាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សមាជិក សមាជិកា នៃអង្គពិធីយ៉ាងច្រើនកុះករ។