ក្រោមគម្រោងសុខភាពសត្វឆ្លងដែនក្នុងអនុមហាតំបន់ទន្លេមេគង្គ និងការជំរុញខ្សែច្រវាក់ផលិតកម្មតម្លៃ (GMS CLHVIP)
គោលបំណងចម្បងទាក់ទងការជ្រើសរើសក្រុមទីប្រឹក្សាសម្រាប់អនុវត្តគម្រោង (PIC) គឺ(i)ផ្តល់ការគាំទ្រលើការគ្រប់គ្រង និងគាំទ្រផ្នែកបច្ចេកទេសដល់ក្រុមការងារអនុវត្តគម្រោង (ii)ពង្រឹងសមត្ថភាពបច្ចេកទេសលើការគ្រប់គ្រងក្នុងការចូលរួមអនុវត្តគម្រោង (iii) គាំទ្រកសិករខ្នាតតូច ក្រុមកសិករ សហគ្រាសកសិឧស្សាហកម្មខ្នាតតូច និងមធ្យម (MSMLA) និងអាជីវកម្មកសិឧស្សាហកម្មខ្នាតធំ ដើម្បីបង្កើតផែនការវិនិយោគ និង(iv) ធានាដល់ការអនុវត្តគម្រោងអនុលោមតាមកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយ រួមទាំងបញ្ញាត្តិនៃការពារបរិស្ថាន សង្គម និងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
គម្រោងសូមអញ្ជើញក្រុមទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ ហើយមានលក្ខណៈសម្បត្តិ និងបទពិសោធន៍ការងារគ្រប់គ្រាន់ ដោយធ្វើការដាក់ពាក្យស្នើសុំផ្តល់សេវាកម្មកនេះ។ទម្រង់ពាក្យស្នើសុំផ្តល់សេវាកម្ម អាចទាញយកបានពីតំណភ្ជាប់ខាងក្រោម៖
https://www.adb.org/sites/default/files/business-guide/436006/eoi-consulting-firms-20180808.docx
ចំពោះ អ្នកដាក់ពាក្យស្នើទាំងអស់តម្រូវឱ្យប្រើប្រាស់ទម្រង់នេះជាចាំបាច់។ ពាក្យស្នើសុំទាំងឡាយណាដែលមិនប្រើតាមទម្រង់នេះនឹងមិនត្រូវបានទទួលយកសម្រាប់ការវាយតម្លៃទេ។
ក្រុមទីប្រឹក្សាដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំផ្តល់សេវាកម្មត្រូវចុះឈ្មោះ និងដាក់ពាក្យតាម Online ដែលមានតំណភ្ជាប់នេះ cms.adb.org។ ការដាក់ពាក្យស្នើសុំតាមអ៊ីមែល ឬស្រោមសំបុត្រនឹងមិនត្រូវបានទទួលយកទេ។ កាលបរិច្ឆេទផុតកំណត់សម្រាប់ការដាក់ពាក្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលោកបណ្ឌិត សួន សុធឿន ប្រធានគ្រប់គ្រងគម្រោង GMS-CLHVIP, sothoeunsuon@gmail.com ដោយចម្លងមកកាន់ bunthim.mey2012@gmail.com ឬមកកាន់អាស័យដ្ឋានខាងក្រោម ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១១:៣០នាទីព្រឹក និងចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥:៣០ល្ងាច។
បន្ទប់លេខ PMU ជាន់ទី២ អាគារធំនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (GDAHP) អាសយដ្ឋាននៅភូមិទ្រា ផ្លូវលេខ៣៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។