Other News
នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវបានអញ្ជើញ ជាអធិបតីក្នុងពិធីដាក់សម្ដោធឲ្យប្រើប្រាស់ ជាផ្លូវការនូវក្លោងទ្វារនិងរបងនៃ វត្តព្រះនាងសេដាសែនជ័យ ដែលស្ថិតក្នុងឃុំសេដា ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ។ ចូលរួមក្នុងពិធីនេះដែរ មានវត្តមានរបស់ ឯកឧត្តម អស់លោក លោកស្រីជាសមាជិករួមដំណើរ មន្ត្រីអាជ្ញាធរថ្នាក់ក្រោមជាតិ ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លាក្រៃលែង។