Other News
ព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំន២០២១ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី មកពីនាយកដ្ឋាននីតិកម្មកសិកម្ម និងការិយាល័យនីតិកម្មកសិកម្មខេត្តកំពត និងខេត្តកែប បានសហការចុះបង្រ្កាបបទល្មើសនៅព្រំប្រទល់ខេត្តពីរគឺខេត្តកំពត និងខេត្តកែបដោយបានណែនាំនិងធ្វើកិច្ចសន្យាកែតម្រូវពិន័យអន្តរកាល និងបញ្ឈប់ការនាំចូលនូវថ្នាំកសិកម្មខុសច្បាប់ពីប្រទេសជិតខាងដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សុខភាពសាធារណៈ មនុស្សសត្វ និងបរិស្ថានដោយថ្នាំកសិកម្មទាំងនោះមិន បានឆ្លងកាត់ការវិភាគ និងពិសោធន៏ ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។