Other News
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញរាស់ដីដោយប្រើគោយន្តជាលើកដំបូងនៅក្នុងជីវិត។ បើទោះបីជាមានជំនួយពីគ្រឿងយន្តក៏ពិតមែន ប៉ុន្តែការងារនេះមិនស្រួលពេកទេពុកម៉ែបងប្អូនកសិករពិតជាហត់នឿយណាស់។ ឯកឧត្តមរដ្ឋមន្ត្រីបានសូមអរគុណបងប្អូនកសិករនៅខេត្តកំពង់ចាមថ្ងៃនេះ ដែលបានចំណាយពេលអញ្ជើញចូលរួមនៅក្នុងកម្មវិធីសំណេះសំណាល។ សម្រាប់បេសកកម្មថ្ងៃនេះ សម្រេចបានការចែកស្រូវពូជដល់បងប្អូនកសិករចំនួន ៤៩៧គ្រួសារ មកពីឃុំចំនួន៤ គឺ ឃុំកៀនជ្រៃ ឃុំរចេក ឃុំហាន់ជ័យ និងឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។