Other News
សាលប្រជុំនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ៖ នៅថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០៨:៣០នាទីព្រឹក នាយកដ្ឋានសវនកម្មផ្ទៃក្នុង បានរៀបចំកិច្ចប្រជុំស្តីពីការងារសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្ដម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីឯកឧត្តម ហៃ រស្មី លោកស្រីប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង លោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។