Other News
នៅថ្ងៃដដែល នៅពេលដែលឯកឧត្តមធ្វើដំណើរវិលត្រឡប់មកកាន់ទីរួមខេត្តមណ្ឌលគីរីវិញឯកឧត្តមបានឈប់ចុះពិនិត្យ និងសាកសួរសុខទុក្ខ និងសួរនាំ កសិករពីលទ្ធផលការងារបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ២០២០ នៅក្នុងឃុំស្រែសង្គម ស្រុកកោះញែក។ ជាលទ្ធផលឃើញថា ការងារបង្កបង្កើនផលស្រូវរដូវវស្សានាឆ្នាំនេះបានប្រព្រឹត្តទៅល្អប្រសើរ ដោយទទួលបានរបាយទឹកភ្លៀងគ្រប់គ្រាន់ ហើយស្រូវក៏លូតលាស់បានល្អប្រសើរ ដោយកសិករមានក្តីសង្ឃឹមថានៅក្នុងឆ្នាំ២០២០ នេះ នឹងអាចធ្វើបានពីរដង ហើយអាចទទួលបានទិន្នផល មិនតិចជាងប្រាំតោនក្នុងមួយហិកតាទេក្នុងការដាំដុះម្តងៗ ក្នុងករណីកសិករម្ចាស់ស្រែនិមួយៗ យកចិត្តទុកដាក់ថែទាំទឹក សត្វចង្រៃ និងសំអាតស្មៅបានល្អ ។