ខេត្តសៀមរាប៖ ចាប់ពីថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ដល់ថ្ងៃពុធ ៦កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០នាទីព្រឹក នៅសណ្ឋាគារអង្គរប៉ារ៉ាឌី បានបើកសិក្ខាសាលាស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុគម្រោងកែលម្អការអប់រំឧត្តមសិក្សា” ដើម្បីពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុគម្រោង និងធានាឲ្យការអនុវត្ត ប្រកបដោយគណនេយ្យភាព និងសង្គតិភាព។ នាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់បញ្ជូនមន្ត្រីសវនកម្មផ្ទៃក្នុង ចំនួន០៣រូប ដើម្បីចូលរួមសិក្ខាសាលាខាងលើ ជាមួយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាកលវិទ្យាល័យចំនួន ៥ ដែលបានអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ដោយប្រើប្រាស់ឥណទានធនាគារពិភពលោក មានរយៈពេល ៦ ឆ្នាំគឺចាប់ពី ខែកញ្ញា ឆ្នាំ២០១៨ ។