Other News
-នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ នាទី នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន។ មានកិច្ចប្រជុំមួយ ដឹកនាំប្រជុំដោយ ឯកឧត្តម គឹម សុន អគ្គាធិការ និងមានការចូររួមពីសំណាក់លោក លោកស្រីអគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធាន លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលមានរបៀបវីរៈដូចតទៅ៖
១-ប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តការងារបន្តខែមីនា ឆ្នាំ២០១៩ របស់អគ្គាធិការដ្ឋាន
២-សំណេះសំណាលក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី០៨មីនា ខួបលើកទី១០៨ ខែមីនា ឆ្នាំ២០១៩
៣-បញ្ហាផ្សេងៗ។
-កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។