សុំឲ្យអាជ្ញាធរខេត្តសហការជាមួយក្រសួងពិនិត្យឡើងវិញរាល់ភាពអសកម្ម ដែលកំពុងតែកើតមានក្នុងដីសប្បទានសេដ្ឋកិច្ច នេះជាប្រសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យសកម្មភាពដាំដុះ និងការលូតលាស់ដំណាំកៅស៊ូរបស់ក្រុមហ៊ុនសុភក្រនីកា Investment Agro Industrial Plant និងជួបសំណេះសំណាលជាមួយបុគ្គលិក កម្មកររបស់ក្រុមហ៊ុនចំនួន ៥០០ នាក់ កាលពីថ្ងៃទី២១ ខែមករា កន្លងមកនៅឃុំក្បាលរមាស ស្រុកសេសាន។
លោកនាយកក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានទទួលគោលការណ៍ដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចំនួន ០១ ម៉ឺន ហត នៅឆ្នាំ២០០៥ បច្ចុប្បន្នក្រុមហ៊ុនដាំកៅស៊ូបានចំនួន ៣៧៧០ ហត ក្រៅពិការដាំកៅស៊ូក្រុមហ៊ុនបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជាផ្លូវ ជុំរកស្នាក់នៅរបស់កម្មករ អណ្តូងទឹក រផងចក្រកែច្នៃជ័រ។ល។ និងគ្រោងប្រមូលផលនៅខែឧសភាឆ្នាំ ២០១៣ ខាងមុខនេះ។
មានមតិក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើឲ្យក្រុមហ៊ុនខិតខំបន្លែមទៀតធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការមេ ទាំងការឈូសឆាយ បណ្តុះកូន និងដាំដុះត្រូវសហការជាមួយមន្ត្រីជំនាញធ្វើយ៉ាងណាឲ្យពូជដំណាំទាំងអស់នោះ ដុះលូតលាស់បានល្អ ធននឹងធាតុអាកាសក្នុងតំបន់នេះជាពិសេសការបណ្តុះ និងបង្កាត់ពូជកូនកៅស៊ូ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធផ្លូវ ការិយាល័យ អគារស្នាក់នៅរបស់កម្មករ មណ្ឌលសុខភាព សាលារៀន ជាពិសេសទឹកស្អាត ក៏ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ធ្វើយ៉ាងណាឲ្យមន្ត្រី កម្មកររស់នៅប្រកបដោយសុខភាព កម្មករមានសុខភាពល្អពួកគេក៏បំពេញការងារបានល្អ លទ្ធផលគឺក្រុមហ៊ុនសម្រេចបានជោគជ័យ (យើងជួយគាត់ គាត់ជួយយើងវិញ) ដោយពឹងពាក់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សូមឲ្យអគ្គនាយកដ្ឋានកៅស៊ូ សហការជាមួយក្រុមហ៊ុនបង្កើតវគ្គបណ្តុះបណ្តាបច្ចេកទេស (ជៀរជ័រ បណ្តុះកូន ជំងឺនិងការការពារ ការកែច្នៃនិងថែរក្សាជ័រ) ធ្វើយ៉ាងណាបង្កើនកម្រិតបច្ចេកទេស ដល់កម្មករ ក៏ដូចជាជួយបង្កើនគុណភាពផលិតផលកៅស៊ូរបស់ក្រុមហ៊ុន និងជាពិសេសដើម្បីធ្វើការប្រកួតប្រជែងជំនាញបច្ចកទេសជាមួយសហគមន៍អាស៊ាននាឆ្នាំ២០១៥ ខាងមុន។ ស្នើសុំឲ្យក្រុមហ៊ុនធ្វើអនុបយោគដីសាធារណរបស់រដ្ឋ ទៅជាដីសាធារណឯកជនវិញ ក្រុមហ៊ុនក៏ត្រូវរៀបចំកែប្រែផែនការមេវិញនិងត្រូវបញ្ចប់ការងារ វាយតម្លៃផលប៉ះពាល់បរិស្ថានផងដែរ។ នាយកដ្ឋានដែនការស្ថិតិ និងនាយកដ្ឋានកសិឧស្សាហកម្មត្រូវសហការជាមួយជ្ញាធរដែនដីតាមដានសកម្មភាព និងវាយតម្លៃរាល់សកម្មភាពរបស់ក្រុមហ៊ុនទាំងអស់ដែលទទួលបានដីសម្បទានពីក្រសួងរាល់ការវិវឌ្ឍន៍ និងគ្រប់បញ្ហាធ្វើយ៉ាងណាជំរុញឲ្យខាងតែបាននូវការអនុវត្តសកម្មភាព និងកិច្ចសន្យាផ្សេងៗដែលបានចូលជាធរមានរួច ហើយចៀសវាងភាពអសកម្មដោយភាគីណាមួយ ពិសេសក្រុមហ៊ុននៅទូទាំងខេត្តស្ទឹងត្រែង ដែលមានផ្ទៃដីសរុបជាង ១៧ ម៉ឺនហត។