Other News
ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំ និងរៀបចំពិធីចុះហត្ថលេខាកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពី"ការទិញ-លក់មាន់ស្រែ និងកូនមាន់ស្រែទើបញាស់ស្ងួតរោមអាយុ០១ថ្ងៃ" នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។ ក្នុងពិធីនេះដែលបានធ្វើការចុះកិច្ចសន្យាផលិតកម្មកសិកម្មចំនួន០២គឺ៖ (១)ការទិញ-លក់កូនមាន់ស្រែទើបញាស់ ស្ងួតរោមអាយុ០១ថ្ងៃ (២)ការទិញ-លក់ មាន់ស្រែសាច់ ដែលមាន អាយុ១២០ថ្ងៃ រវាងអ្នកស្រី ស៊្រុន ផាណេត ប្រជាកសិករ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាភាគីអ្នកលក់ និងលោក បុប្ផា មករា ប្រធានក្រុមកសិករអភិវឌ្ឍន៍កសិកម្មទំនើប (Cooperative Farms 889) ជាភាគីអ្នកទិញ។