នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នាយកដ្ឋានផែនការនិងស្ថិតិ បានរៀបចំកិច្ចប្រជុំស្តីពី Technical Working Group on Agriculture and Water (TWG-AW) នៅសាលប្រជុំនាយកដ្ឋានសហប្រតិបត្តិអន្តរជាតិ ក្រោមអធិបតីភាពឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង លោក លោកស្រី ដៃគូអភិវឌ្ឍន៍ និង សហការីជាច្រើនរូប ។ ក្នុងគោលបំណងសំខាន់ៗដូចជា៖
១)ដើម្បីធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពនៃគោលនយោបាយកសិកម្មរួមមាន ASMP 2030, ASDP 2019-2023 និងផែនការអភិវឌ្ឍយុទ្ធសាស្រ្តកសិឧស្សាហកម្មឆ្នាំ 2018-2030
២)ដើម្បីបង្ហាញពីការបើកមុខជំនួញកសិកម្ម (EBA)
៣)ដើម្បីបង្ហាញក្របខ័ណ្ឌកម្មវិធីរបស់អង្គការ FAO 2019-2023 និងដើម្បីបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍនៃកម្មវិធី ASDP 2019-2023
៤)Sub-TWGs(ផ្នែកបន្ថែមសុខភាពសត្វ ផលិតកម្ម និងការគ្រប់គ្រងគម្រោងប្រព័ន្ធធារាសាស្រ្ត) ។