Other News
ចាប់ថ្ងៃចន្ទ ១២រោច ខែអស្សុជ ដល់ថ្ងៃ២កើត ខែកក្តិក ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ដល់ ០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានដឹកនាំសហការីអញ្ជើញចូលរួមកិច្ចប្រជុំជាមួយភាគីចិន តាមការអញ្ជើញរបស់វិទ្យាស្ថានត្រួតពិនិត្យថ្នាំ កសិកម្ម នៃក្រសួងកសិកម្ម និងជនបទ ប្រទេសចិន លើប្រធានបទស្តីពី “សហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេសក្នុងគ្រប់គ្រងថ្នាំកសិកម្ម” នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន ។