Other News
ថ្ងៃច័ន្ទ ១០កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម និងសហការី បានចូលរួមបើកវគ្គ អប់រំសមត្ថភាពវិជ្ជាជីវៈដល់បងប្អូនអាជីវករលក់ដុំលក់រាយថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តបន្ទាយមានជ័យ។ ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ព្រមទាំងបងប្អូនអាជីវករក្នុងខេត្ត និងបងប្អូននៅខេត្តផ្សេងៗគ្នាផងដែរ ។ វគ្គបណ្តុះបណ្តាលនេះគឺក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង ពាក់ព័ន្ធនិងការធ្វើអាជីវកម្មលក់ដុំ ឬលក់រាយថ្នាំកសិកម្ម និងជីកសិកម្ម ក៍ដូចជាការតម្រូវបមាណីយផ្សេងៗ។