Other News
ក្រុមការងារនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះសិក្សាតម្រូវការនៃការប្រើប្រាស់ធនធាមនុស្ស នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ គោលបំណងនៃការចុះសិក្សានេះ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំធនធានមនុស្ស ការប្រើប្រាស់ និងការចាត់ចែងធនធានមនុស្សទៅតាមចំនួន ជំនាញ និងកម្រិតសញ្ញាបត្រ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធកម្ម។