Other News
នាព្រឹកថ្ងៃសុក្រនេះ ទី១២ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សបានបើកកិច្ចប្រជុំ ក្រោមការដឹកនាំដោយលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស កិច្ចប្រជុំលើរបៀបវារៈចំនួន៤ ធំៗ គឺ ៖
១. រៀបចំក្រុមការងារផ្ទៃក្នុងក្នុងការសម្របសម្រួលនិងរៀបចំសេចក្តីព្រាងអនុក្រឹត្យការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
២. ការអនុវត្តផែនការសកម្មភាព និងការអនុវត្តថវិកាកម្មវិធី បន្ទាប់ពីធ្វើវិចារណកម្មចំណាយទាំង០២លើក
៣. ការពង្រឹងការងារដឹកនាំនិងគ្រប់គ្រងរបស់ការិយាល័យចំណុះនាយកដ្ឋាន
៤. ការពង្រឹងឲ្យបានល្អប្រសើរក្នុងការអនុវត្តវិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩