ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំវេទិកាសាធារណៈស្តីពីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា តំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រធានក្រុមបឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងឯកឧត្តមប្រធានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តំណាងសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមគណៈអភិបាលរងរាជធានី-ខេត្តទាំង២៥ ឯកឧត្តម លោក លោកស្រី ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួង តំណាងក្រុមហ៊ុន អង្គការសង្គមស៊ីវិល សហគមន៍ អាជីវកម្ម អ្នកកែច្នៃ និងផលិតករពាក់ព័ន្ធវិស័យកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំង២៥រាជធានី-ខេត្ត ព្រមទាំងមន្រ្តីរាជការក្រោមឱវាទក្រសួង-មន្ទីរ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាលសែនពិដោរនៃអគារផ្ការំដួល ប្រមាណ៤០០នាក់។