Other News
សកម្មភាពចុះធ្វើអធិការកិច្ចលើការងារដឹកនាំ និងគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងពិនិត្យលើចំណុចខ្វះខាតមួយចំនួនរបស់មន្ទីរដែលក្រសួងបានណែនាំឱ្យកែលម្អកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក ម៉ៅ សុភារ៉េត អគ្គាធិការរង លោក អធិការ លោកប្រធានការិយាល័យ និងមន្ត្រី នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះជួបលោកប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីការិយាល័យទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្កំពង់ឆ្នាំង ចាប់ផ្តើមពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដល់ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។