Other News
នាព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានផែនការនិងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាស្តីពី ការពង្រឹង សមត្ថភាព ការរៀបចំថវិកាកម្មវិធី និងផែនការយុទ្ធសាស្រ្ត ថវិកា ក្រោមអធិបតីភាព លោក ឃី កុសល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០២ ខែកក្កដា ឆ្នាំ២០២០ នៅសណ្ឋាគារអង្គរប៉ារ៉ាឌីស ខេត្តសៀមរាប គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺ ៖ ១-ដើម្បី ណែនាំពីនីតិវិធី និងតម្រង់ ទិសលើការ រៀបចំ ផែន ការ យុទ្ធសាស្រ្តថវិកានិងថវិកាកម្មវិធី ឱ្យឆ្លើយតប ទៅនឹងអាទិភាព និងគោលនយោបាយ អភិវឌ្ឍន៍ វិស័យកសិកម្ម។ ២-ពង្រឹងសមត្ថភាពអង្គភាព ថវិកា ក្នុង ការ រៀបចំ និងអនុវត្តផែនការសកម្មភាពនិងថវិកា ដើម្បីឱ្យ ទទួល បានប្រសិទ្ធភាពខ្ពស់។