Other News
នៅថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៩ លោកបណ្ឌិត ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំសហការី និងមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបតិ្តការលេីការអភិវឌ្ឍវិស័យកសិកម្មក្រោមគម្រោងACMECS ក្នុងនោះក៏មានសមាសភាពចូលរួមពីប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ដែលប្រព្រឹត្តទៅខេត្ត រ៉ាឆាបុរី ប្រទេសថៃ។ កិច្ចប្រជុំនេះ រៀបចំឡេីងក្នុងគោលបំណងពីរគឺ ១. ធ្វេីការរាយការណ៍ពីសកម្មភាព និងការអនុវត្តកន្លងមករបស់គម្រោង និង២. ពិភាក្សាលេីផែនការសកម្មភាពដែលនឹងត្រៀមអនុវត្តនៅឆ្នាំ២០២០~២០២២ សម្រាប់ប្រទេសទាំងបី កម្ពុជា~ឡាវ~មីយ៉ាន់ម៉ា។