Other News
នាព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានជួបប្រជុំពិភាក្សាជាមួយលោកស្រី Laura Walters Marsh មកពី Defense Threat Reduction Agency ស្តីពីកិច្ចសហការរវាង DTRA និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាពេលបច្ចុប្បន្ន និងអនាគត។