ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច

ចេញ​ផ្សាយ​ ១៦ មីនា ២០២៣ 2083

នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពិនិត្យលើដំណើរការអនុវត្តគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ច នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បន្ទាប់ទទួលស្តាប់ការបង្ហាញ និងកិច្ចពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត និងទទួលស្វាគមន៍នូវរាល់គំនិតផ្តួចផ្តេីម​ទាំងអស់​ក៏ដូចជាធាតុចូលបន្ថែម​តាមខេត្តនីមួយៗ ដើម្បីចូលរួមដោះស្រាយបញ្ហាដីសម្បទានសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។

ការងារនេះ ត្រូវមានការចូលរួមពីអង្គភាពពាក់ព័ន្ធ ប្តេជ្ញាធ្វើការសហការរួមគ្នាល្អ ធ្វើការរួមគ្នាដោយឆន្ទៈ និងការទទួលខុសត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ ដោយត្រូវយកបញ្ហាប្រឈមដាក់លើតុ នាំគ្នាពិភាក្សារកដំណោះស្រាយឱ្យបានល្អបំផុត។ ចំពោះការវាយតម្លៃចំណាត់ថ្នាក់គម្រោង ត្រូវពិនិត្យមើលឱ្យបានគ្រប់ចំណុច ឱ្យល្អិតល្អន់ ទាន់ពេលវេលា ប្រកបដោយបច្ចេកទេស ព្រមទាំងគិតពីពេលវេលានៃការទទួលបានដីផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី លេខាធិការដ្ឋានត្រូវធ្វើចំណាត់ថ្នាក់នៃគម្រោងទាំងនោះ ដោយត្រូវជួយថែរក្សាគម្រោងដែលមានសកម្មភាពល្អឱ្យជួយអភិវឌ្ឍប្រទេសជាតិ ហើយត្រូវ​ជួយជំរុញដល់អ្នកដែលមានសកម្មភាពតិចឱ្យបានប្រសើរឡើង។ ចំណែកគម្រោងដែលមិនមានសកម្មភាព ត្រូវជំនួសដោយគម្រោងថ្មីរបស់វិនិយោគិនថ្មីដែលមានផែនការវិនិយោគច្បាស់លាស់និងធ្វើពិតប្រាកដ ដើម្បីចូលរួមអភិវឌ្ឍខេត្ត និងលើកស្ទួយសេដ្ឋកិច្ចជាតិ។  ជាមួយគ្នានេះដែរត្រូវពង្រឹង និងជំរុញការងារចុះបញ្ជីឱ្យមានប្រសិទ្ធភាព ដោះស្រាយនិងទទួលខុសត្រូវរួមគ្នា ជាពិសេសទប់ស្កាត់ការទន្ទ្រានដីរដ្ឋ។

ឯកឧត្តម បានរំឭកជាថ្មីម្តងទៀតជូនអង្គប្រជុំឱ្យទទួលស្គាល់ពីសារៈសំខាន់នៃសម្បទានដីសេដ្ឋកិច្ច និងភាពចាំបាច់ដែលត្រូវដោះស្រាយបញ្ហាប្រឈមដែលកើតមាន ដោយស្នើលេខាធិការដ្ឋានរៀបចំឱ្យមានកិច្ចប្រជុំទៀងទាត់រាល់ ៣ខែម្តង ដើម្បីពិនិត្យលើវឌ្ឍនភាព និងដោះស្រាយរាល់បញ្ហាដែលកើតមានឱ្យបានល្អនិងទាន់ពេលវេលា។ បន្ថែមលើនេះទៀត ត្រូវធ្វើការងារឱ្យបានជិតស្និទ្ធជាមួយក្រុមហ៊ុន ត្រូវមានព័ត៌មានច្បាស់លាស់ វាយតម្លៃប្រកបដោយតម្លាភាព ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។ រីឯការទទួលចំណូលមិនមែនសារពើពន្ធ ត្រូវមានវិធានការពិន័យប្រាក់ក្នុងមួយហិចតា​ ៥ដុល្លា ចំពោះអ្នកមិនបានបង់ថ្លៃដី​ជូន​រដ្ឋ ដោយប្រើយន្តការសន្ទនាត្រឹមត្រូវ ព្រមទាំងការកំណត់៕

Other News
ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២៤ 126

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវិញ្ញាសា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ

នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង និងឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៤ 230

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធា​នីភ្នំពេញ

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ឯកឧត្តម​ ម៉ប់​ សារិន​ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ​...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 292

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី ស៊ី អាយ អេស (ខេមបូឌា)ឯ.ក

នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញទស្សនកិច្ចរោងចក្រជីវម៉ាស របស់ក្រុមហ៊ុន ប៊ី អ៊ី...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 271

ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់​ ដាវីដ​ ទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់​ ដាវីដ​ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki)...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៤ 263

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​ និងពិភាក្សាការងារ

នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការតុកកែញញឹមកម្ពុជា (Smiling Gecko) ចូលជួបសម្តែងការគួរសម​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 283

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​ និងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ស្តីពីលក្ខខណ្ឌតម្រូវក្នុងការអធិការកិច្ច​ ចត្តាឡីស័ក​ និងអនាម័យសម្រាប់នាំចេញសំបុកត្រចៀកកាំ​ពីកម្ពុជាទៅចិន

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ​ និងពិភាក្សាសេចក្តីព្រាង​ "ពិធីសារ​រវាងអគ្គរដ្ឋបាលគយចិន​...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៤ 274

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នៅរសៀលថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៤ 310

អបអរសាទរ ២៥ឆ្នាំ ភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា! Celebrating 25 years of Siamese crocodile conservation in Cambodia!

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 462

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តែតនៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា...
ចេញ​ផ្សាយ​ ១៥ វិច្ឆិកា ២០២៤ 482

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 486

សត្វផ្សោតមួយក្បាល ប្រទះឃើញស្លាប់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារវ័យចាស់

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជាបាត់បង់សត្វផ្សោត ១ក្បាល ដែលត្រូវប្រទះឃើញស្លាប់នៅក្នុងភូមិសាស្រ្តភូមិព្រែកបាក់២ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។...
ចេញ​ផ្សាយ​ ១៣ វិច្ឆិកា ២០២៤ 507

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នារសៀលថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្តាប់បទបង្ហាញស្តីពី Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...