Other News
ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ នៅរដ្ឋបាលជលផលបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ប្រព័ន្ធគណនេយ្យក្នុងកុំព្យូទ័រ (Sage 50 Accounting System) និងឯកសារណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល (Supplementary Financial Management Manual (SFMM) & Administration)” សម្រាប់អនុវត្តកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន (ផ្នែកនេសាទ) ដែលមានសិក្ខាកាមចូលរួមមកពី មន្រ្តីអធិការដ្ឋានរដ្ឋបាលជលផល និងមន្រ្តីខណ្ឌរដ្ឋបាលជលផល ក្រោមអធិបតីភាពបើកដោយ ឯកឧត្ដម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល និងសម្របសម្រួលដោយ លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផល។