Other News
ព្រឹកថ្ងៃពុធ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ក្រោមការសហការរវាងរដ្ឋបាលខេត្តកណ្តាល និងនាយកដ្ឋាននីតិកម្មកសិកម្ម នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈស្តីពី នីតិវិធីវិធានបច្ចេកទេស និងនីតិវិធីវិធានសុវត្ថិភាព ដល់អាជីវករ ថ្នាំកសិកម្ម និងជីកសិកម្ម ក្នុងខេត្តកណ្តាលប្រមាណ១០០នាក់ ចូលរួមអធិបតីក្នុងពិធីនេះមាន លោកអភិបាលរង ខេត្តកណ្តាល លោក ភុំ រ៉ា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសហការី ដោយជោគជ័យ ។ កម្មវិធីនេះប្រព្រឹត្តទៅនៅសាលាស្រុកស្អាង ខេត្តកណ្តាល។